Tips and Tricks from Cambodia

January 3, 2018

លោក ជិន ជ័យណារ៉ា អ្នកដឹកនាំភាពយន្តបែប ស៊ីដាច់លុយគេ និងគេចវេសកិច្ចសន្យា

លោក ជិន ជ័យណារ៉ា ម្ចាស់ផលិតកម្ម Star Film Cambodia (ឈ្មោះក្នុងហ្វេសប៊ុកគឺ "ភាពយន្ត និងកសិកម្ម") ជាមនុស្សបោកប្រាស់ និងគេចវេសពីកាតព្វកិច្ចកិច្ចសន្យា នេះបើតាមបទពិសោធន៍ខ្ញុំ ដែលគាត់មិនព្រមសងលុយ ៦០០ដុល្លារអោយខ្ញុំនោះទេ។ តោះ មុននឹងអានពត៌មានបន្ថែម សូមមើលមុខគាត់អោយចាំសិន

ថ្មីៗនេះ គាត់បានប្លក់ខ្ញុំក្នុងហ្វេសប៊ុក គេចវេស មិនសងលុយ ៦០០ដុល្លារ។​ តែមុននេះ គាត់បានសូមលើកការបង់ប្រាក់នេះពីមួយខែទៅ មួយខែ ខ្ញុំបានព្យាយាមយល់ពីគាត់ ដោយព្រមអោយគាត់ពន្យារពេល តែទ្រាំលែងបាន ក្រោយពេលគាត់គេចវេសរហូត។

ខ្ញុំអាចពន្យល់បានថាប្រាក់ ៦០០ដុល្លារ នេះកើតចេញពីណាខ្លះដូចខាងក្រោម៖ 

- ប្រាក់២០០ ដុល្លារគឺកើតចេញពីការដែលគាត់មានកាតព្វកិច្ចលាបពណ៌ផ្ទះខ្ញុំអោយមានសភាពដូចដើមវិញ ក្រោយពេលជួល។ ព្រោះនេះជាអ្វីដែលបានចែងក្នុងកិច្ចសន្យា គឺត្រូវធ្វើអោយមានសភាពដើមវិញ ក្រោយពេលជួល។ ខ្ញុំមិនបានទាមទារអោយគាត់ជួលជាងមកលាបអោយសវិញនោះទេ ហើយក៏មិនបានទាមទារច្រើនហួសហេតុដែរ សូមត្រឹមអោយសង២០០ដុល្លារ ដើម្បីខ្ញុំរកជាងមកលាបជាន់ផ្ទាល់ដីទាំងមូល។ បានន័យថាវានឹងអស់ច្រើនជាងនេះ តែខ្ញុំសូមគាត់ត្រឹមប៉ុណ្ណឹង ខ្ញុំនឹងចេញលុយបន្ថែម។ គាត់យល់ព្រម ហើយលើកពីមួយខែទៅមួយខែ និយាយដដែលថា បើមាននឹងអោយហើយ។ ខ្ញុំក៏ធ្លាប់សួរគាត់ដែរថា បើមានត្រឹម១០០ដុល្លារ អោយ១០០សិនក៏បាន ព្រោះមើលទៅវាយ៉ាប់ពេក។ តែគាត់នៅតែមិនផ្ញើអោយ។
បងអាចមើលរូបភាព SMS និង Messenger ខាងក្រោម គឺគាត់ព្រមអោយ។ តែប្រហែលរាប់ឆ្នាំទៀតទើបសង រកវិធីស៊ីដាច់តែម្តង។
- ១០០ដុល្លារកើតចេញពីថ្លៃភ្លើងដែលគាត់នៅតាំងពីខែបីមកហើយមិនបង់។ EDC បានកាត់ភ្លើងផ្ទះជួលនោះយូរហើយ ដោយគាត់មិនបានបង់នោះទេ ហើយគាត់បានរើទៅនៅផ្ទះជួលគាត់មួយទៀតក្បែរនោះ។ ក្រោយពួកគាត់រើចេញ ខ្ញុំបានទៅបង់ដើម្បីភ្ជាប់ភ្លើងវិញ គឺអស់៣៩៥០០រៀល។
លុយភ្លើងកំឡុងពេលជួល ដែលគាត់មិនបង់រាប់ខែ
- និងប្រាក់ ៣០០ដុល្លារទៀតកើតចេញពីថ្លៃទឹកតាំងពីជួលផ្ទះមកគឺគាត់មិនបង់។ ខ្ញុំបានសួរគាត់រកក្រដាសទឹក ក្រដាសភ្លើងតែគាត់ថាអត់មាន ហើយបានអះអាងថាចាំគាត់បង់។ តើចាំដល់ពេលណា? រហូតដល់ថ្ងៃ០៣ ខែ១ ឆ្នាំ២០១៨ បានទទួលក្រដាសទឹកថ្មី ទើបដឹងថា អស់ដល់១លាន២សែនជាង (៣០០ដុល្លារ) សរុបគឺខាតអស់ ៦០០​ដុល្លារ 
លុយបង់ទឹកក្នុងកំឡុងពេលជួលដែលគាត់មិនបង់

គឺគាត់ចេញទៅទាំងមិនបង់ទឹកភ្លើងអ្វីទាំងអស់ នេះគឺមិនមែនអត់បង់ខែចុងក្រោយទេ គឺអត់បង់តាំងពីដើមតែម្តង។ ហើយកាតព្វកិច្ចសន្យាអ្វីក៏មិនខ្វល់។ 

បើនិយាយពីកាលនៅជួលវិញ ខែណាក៏ដូចខែណា សន្ទនាខ្ញុំនឹងគាត់ គឺទារលុយជួលប្រចាំខែ ដោយគាត់លើកយ៉ាងហោចណាស់ក៏បីដងដែរ ទើបបានបង់ថ្លៃជួល ខែខ្លះអាចដល់ថ្ងៃ២០ទើបបង់អោយ។

តែរហូតដល់ខែ១១ ឆ្នាំ២០១៧ ខ្ញុំបានអោយកូនចៅគាត់រើចេញពីផ្ទះខ្ញុំ ដោយឃើញថាទ្រាំលែងបាននឹងការបង់យឺតយ៉ាវ។
ក្រោយមកទៀត ខ្ញុំបានដឹងថា ផ្ទះមួយទៀតដែលគាត់ជួលនោះ គឺគាត់អត់បង់លុយដូចគ្នា រហូតដល់ម្ចាស់ផ្ទះគេចាក់សោរម៉ូតូកូនចៅគាត់ជាប់នៅក្នុងនោះ។ ទាល់តែគាត់បានយកលុយមកបង់គេ ទើបគេអោយម៉ូតូនោះវិញ។

- រូបភាពខាងក្រោម គឺផ្ទះដែលខ្ញុំបានជួលអោយគាត់ ហើយខ្ញុំបានព្រមអោយគាត់លាបផ្កាឈូកបែបនេះ ក្រោមលក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា ដោយលាបពណ៌ដើមវិញពេលឈប់ជួល តែគាត់បានដាក់មេប្រ៉ូចបាត់។ នេះមិនទាន់និយាយពីបន្ទប់ទឹកខូចគ្រប់បន្ទប់ទេ ជួសជុលនឹងអស់ច្រើន ក្រោយពួកគាត់ជួលហើយ។ បើចង់បានរូបភាព ក្នុងផ្ទះក្រោយពេលជួល ថាបំផ្លាញយ៉ាងណា ចាំខ្ញុំបន្ថែមអោយតាមក្រោយ។


- រូបភាព SMS ទារលុយប៉ុន្មានខែចុងក្រោយ 



- ផ្ញើសារតាម Messenger ក៏ទារលុយ តែមិនដែលខ្ចីអោយ លេសមួយលានលេស ឥលូវប្លក់ខ្ញុំចោលបាត់ :D






- រូបភាពខាងក្រោម គឺកិច្ចសន្យាជួលផ្ទះខ្ញុំ






បើបងអានចប់ហើយ នៅរកស៊ីជាមួយគាត់ទៀត ក៏តាមយថាកម្មបងចុះ។


No comments:

Post a Comment

Follow by Email