Tips and Tricks from Cambodia

June 14, 2015

ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ល្អ និងមិនល្អក្នុងពេលតែមួយ។ ខ្ញុំសប្បាយចិត្តត្រង់ខ្ញុំមានសង្សារដែលមញ៉ិមញ៉ក់ឈ្មោះសាង នៅក្បែរ។ នាងបានធ្វើអោយខ្ញុំសើច ហើយខ្ញុំក៏បានធ្វើអោយនាងកាន់តែយល់ច្បាស់ពីជីវិត។ ថ្ងៃនេះខ្ញុំបានជួបនាងពេលថ្ងៃ ហើយយើងបានទៅវាលស្បូវ ញ៉ាំបាយក្តាំង និងទៅមើលផ្ទះល្វែងនៅទីនោះ។

អ្វីដែលខ្ញុំមិនសប្បាយចិត្តនោះគឺត្រង់ថា បងប្រុសធំរបស់ខ្ញុំបានតេមកម៉ាក់ផង និងតេមកខ្ញុំផង គាត់បាននិយាយថា គាត់ទាល់ហើយ គាត់បានយកម៉ូតូគេទៅដាក់បញ្ចាំ គាត់ត្រូវការលុយ ៨០០ដុល្លារដើម្បីទៅលួស ម៉ូតូមកវិញ។ នេះជាអ្វីដែលគាត់បានប្រាប់ខ្ញុំតាមទូរស័ព្ទ។ តែពេលមកដល់ផ្ទះ អ្វីដែលខ្ញុំដឹងពីម៉ាក់វិញ គឺមានរឿងច្រើនជាងនេះ។ បើតាមម៉ាក់វិញ គឺម្នាក់ស្រីដែលគាត់ទាក់ទងនោះ គេទាមទារចង់រៀបការជាមួយ គាត់។ តែម៉ាក់បានប្រាប់ថាមិនទាន់អាចគិតរឿងនោះទេ។​ គាត់ទាល់លុយផង និងជិតរៀបការខ្ញុំផង។ ហើយ ម្នាក់ស្រីនោះក៏ចង់លេបថ្នាំសម្លាប់ខ្លួន។ មិនយូរប៉ុន្មាន បងប្រុសក៏តែមកម៉ាក់ម្តងទៀតហើយប្រាប់ថាគាត់ បានដាក់ម៉ូតូគេបញ្ចាំ១០០០ដុល្លារ។ បើមិនអោយលុយគាត់ទៅលួសម៉ូតូគេទេ គេនឹងចាប់គាត់។

ប៉ាម៉ាក់ខ្ញុំម្តងនេះ គាត់ដាច់ចិត្តហើយ ព្រោះវា១៥ឆ្នាំជាងហើយ ដែលគាត់មិនព្រមកែរខ្លួន។ គឺគាត់នៅតែលេងល្បែង យកម៉ូតូខ្លួនឯងផង និងម៉ូតូគេផងទៅបញ្ចាំ។ ប្រសិនបើអោយតែមានរឿងដឹងតែជួយគាត់ មួយឆ្នាំគាត់បញ្ចាំម៉ូតូ៥ទៅ៦ដង គឺមិនអាចជាដំណោះស្រាយទេ។

រីឯបងប្រុសកណ្តាលវិញ ក៏នៅតែមានបញ្ហាដដែលអស់រយៈពេលជាង១០ឆ្នាំហើយ គឺញៀនថ្នាំ។ ម្នាក់ៗស្មានថាគាត់កែខ្លួន ព្រោះមានគេសរសើរគាត់ច្រើនពេលគាត់ចូលលក់នៅផ្សារទួលទំពូងដំបូង។ ដោយសារតែគាត់ឧស្សាហ៍។ តែអ្នកណាទៅដឹង ដល់ពេលរៀបការ មានកូនពីរហើយ នៅបកទៅញៀនថ្នាំម្តងទៀត។ ទម្រាំតែអ្នកផ្ទះសម្រេចចិត្តហៅគេមកចាប់គាត់ទៅមណ្ឌល គឺទ្រាំអោយគាត់សាកល្បងនៅផ្ទះ ​មិនអោយចេញទៅណា តែគាត់នៅតែទារចេញម្តងហើយម្តងទៀត។ រហូតដល់ថ្ងៃ៩ខែ៦ឆ្នាំ២០១៥ ទើបខ្ញុំហៅគេមកចាប់គាត់ទៅមណ្ឌល។ បីថ្ងៃក្រោយមក នៅថ្ងៃ៣ខែ៦ឆ្នាំ២០១៥ ខ្ញុំបានទៅមើលគាត់ជាមួយបងស្រីនាពេលព្រឹក។ ពេលជួបគាត់ គាត់បានទារចេញមកក្រៅវិញក្នុងរយៈពេលពីរអាទិត្យ។ តែបានចរចារគ្នាអោយគាត់នៅត្រឹមថ្ងៃ១៩ខែ៧ឆ្នាំ២០១៥។ សង្ឃឹមថាគាត់នឹងកែរខ្លួនបានម្តងនេះ។

អ្វីដែលលំបាកសម្រាប់គ្រួសារខ្ញុំនាពេលនេះ គឺបងប្រុសទាំងពីរអ្នកមិនព្រមកែខ្លួនទាល់តែសោះ។ ម្នាក់អាយុ ៣៣ ម្នាក់អាយុ ៣៧ឆ្នាំទៅហើយ។ ហើយកូនកាន់តែធំទៅៗ ឪពុកមិនដឹងណាណីទៀត។

Follow by Email